ក្រឡាហោម "គង់"
មហាវិរបុរសខ្មែរ ឆ្នាំ(១៨៨៥ដល់១៨៨៦)
*****************************
គ្មាននរណាស្គាល់ឈ្មោះពិត របស់មហាបុរសខ្មែរក្រឡាហោមគង់ ទេ និងមិនដឹងថាលោកកើតនៅឆ្នាំណាឡើយដែរ។
គេស្គាល់តែឈ្មោះ គោរមងារជាមេទ័ព ក្រឡាហោម(១) គង់ ដោយសារល្បីថារៀនរបៀន"ស្បែកគង់" (កាប់មិនមុតដុតមិនឆេះ)។ មានទឹកចិត្តក្លាហានក្រៃលែង ធ្លាប់បានទទួល ការគាំទ្រ ពីព្រះបាទនរោត្តម ពីប្រជាកសិករទូទាំងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ និង ពីព្រះសង្ឃខ្មែរ ដែលតែងតែហៅគាត់ថាជា ឧកញ៉ា(២) ក្រឡាហោមគង់ៗ ។

. នៅអំឡុងឆ្នាំ ១៨៨៥ ដល់ ៨៦ ឧកញ៉ាក្រឡាហោម"គង់" និង វិស្ណុលោក"ឈូក" ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ការពារ ទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំ ចលនាបះបោរមួយ ក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះ ប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមន៍បារាំង និង រំដោះខែត្រខ្មែរ នៅកម្ពុជាក្រោម ពីកិច្ចសន្យារបស់បារាំង ដែលនឹងសន្យាប្រគល់ទឹកដីខ្មែរក្រោម ទៅអោយយួនកាន់កាប់។
នៅឆ្នាំ១៨៨៦ បារាំងនិងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោក ចងផ្អោបទៅនឹងបំពង់ផ្សែងកប៉ាល់ អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។ ចំណែក វិស្ណុលោកឈូក ក៏បានក្ស័យជីវិត នៅវេលានោះ ព្រមជាមួយគ្នាដែរ។
មហាវីរភាពរបស់លោកក៏ត្រូវបាន អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត យកទៅច្រៀងរំលឹកនូវគំរូដ៏ក្លាហាននេះ បានយ៉ាងពីរោះស្រណោះស្រណោក មួយបទផងដែរ ។
សូមប្រិយមិត្រចុច Link ក្នុង Youtube ខាងក្រោម ដើម្បីស្តាប់បទនេះ ៖

ឆ្លៀតនៅក្នុងការសរសេរពីប្រវត្តិរបស់លោកនាពេលនេះ ខ្ញុំក៏សូមបន្ថែមផងដែរ នូវ ការដំណាលតៗគ្នា របស់ពលរដ្ឋខ្មែរយើង អំពីសមត្ថភាព អភិនេហារ កាឡាខ្លួន នែសិល្ប៍សាស្ត្ររបស់លោក បានឲ្យដឹងថា៖
បារាំងនិងយួន បានប្រើល្បិច ដោយសុំឲ្យសម្តេចនរោត្តម អញ្ជើញលោក ឧកញាក្រឡាហោមគង់ និង លោក វិស្ណុលោកឈូក មកក្រុងភ្នំពេញដើម្បីចរចាគ្នា។
ដោយសារលោកទាំងពីរគោរព និងស្តាប់តាមព្រះមហាក្សត្រខ្មែរ ក៏ព្រមស្ម័គ្រចិត្តមកភ្នំពេញតាមការអញ្ជើញ។ តែត្រូវបារាំស្ទាក់ចាប់តាមផ្លូវរួចព្យាយាមសម្លាប់លោកចោល។
លោក វិស្ណុលោកឈូក ត្រូវបានស្លាប់នៅទីនោះ ឯលោកឧកញាក្រឡាហោមគង់ បាញ់មិនផ្ទះ កាប់ក៏មិនមុត ដុតក៏មិនឆេះ បារាំទាល់តម្រិះ ក៏ថយមកពិគ្រោះគ្នា។
ដោយសារការធ្វើទារុណកម្មធ្ងន់ធ្ងរពីបារាំងពេក លោកក៏មានការគ្រាំគ្រាខ្លួនប្រាណដែរ លោកក៏ប្រាប់បារាំងថា បើចង់ឲ្យលោកស្លាប់ ត្រូវយកដើមចេកមកចងផ្អោមរូបលោកជាមួយនឹងបំពង់ស៊ីម៉ាំងកប៉ាល់ រហូតដល់ដើមចេកស្វិត គឺរូបលោកនឹងស្លាប់ដែរហើយ។ ពេលនោះបារាំងក៏ធ្វើតាមការនិយាយរបស់លោកមែន។ ពេលនោះ គាត់ក៏កាឡាដើមចេកជំនួសខ្លួនគាត់ ហើយគាត់ជិះស្លឹកកណ្តបចេញបាត់ទៅ។
ការតំណាលនេះ ក៏បានបញ្ជាក់ថា លោកឧកញាបានទៅរស់នៅជាមួយកូនរបស់គាត់ នៅឯលង្វែក ខេត្តកំពង់ឆ្នាំង ហើយលាក់ឈ្មោះ លាក់ត្រកូលរស់នៅទីនោះរហូតដល់ស្លាប់។
ខាងលើនេះ គឺគ្រាន់តែជាការតំណាលតៗគ្នាប៉ុណ្ណោះ មិនមានឯកសារណាមួយបញ្ជាក់ឡើយ។

(១) ក្រឡាហោម = មេទ័ពការពារដែនទឹក
(២) ឧកញ៉ា = ជាឋានន្តរសក្តិមន្ត្រីជាន់ខ្ពស់សម័យដើមរបស់ខ្មែរយើង ដែលសព្វថ្ងៃយើងនិយមហៅថា រដ្ឋមន្ត្រី។

យ័ន្តខាងក្រោមនេះ ជាយ័ន្តរបស់លោក(ឧកញ៉ាក្រឡាហោមគង់)ប្រើរ៕
ដោយ មន្តអាគមខ្មែរ
By SereySey Kh
By SereySey Kh
0 Comments:
Post a Comment