ក្បួនខ្នាតដើម,ក្បួនមន្តអាគម,ក្បួនគ្រូពេជ្រស្តេចថ្នាំ

ក្បួនខ្នាតដើម,ក្បួនមន្តអាគម,ក្បួនគ្រូពេជ្រស្តេចថ្នាំ
«៙»«៙»«៙»«៙»«៙»«៙»«៙»«៙»«៙»
បើយើងនិយាយអំពី បុព្វបុរសខ្មែរ ពិភពលោកមានការកោតស្ញែងជាខ្លាំង ព្រោះលោក មានគតិបញ្ញាដ៏ឧដុង្គឧត្ដម ដែលមិនអាចកាត់ថ្លៃបាន។
រាល់ក្បួនខ្នាតមន្តអាគមគាថារបស់ខ្មែរយើង មួយជំនាន់ៗគឺសុទ្ធតែខ្លាំពូកែរទាំងអស់ ជាងនេះទៅទៀត គឺដូនតារបស់ខ្មែរយើងតែម្តង ដោយលោកមានគំនិតដូចទេវតា ប្រើបញ្ញាបង្កើតសមិទ្ធិផលដ៏អស្ចារ្យ ខិតខំប្រឹងប្រែង កសាងទឹកដី ព្រៃប្រឹក្សារ និងប្រាង្គប្រាសាទសិលា រាប់រយពាន់ ជាពិសេសបំផុតគឺ ប្រាសាទអង្គរវត្តតែម្តង ទុកសំរាប់ឲ្យកូនចៅជំនាន់ក្រោយរបស់លោកបានថែរក្សារ តែដោយសារតែអ្នកដឹកនាំ មួយជំនាន់ៗទេតើ! ដែលមិនបានយកចិត្តទុកដាក់ ទៅលើកេរ្តិ៍តំណែលទាំងអស់នោះ ។
ក៏ប៉ុន្តែពុកម៉ែបងប្អូន កុំទាន់អស់សង្ឃឹម ការបាត់បង់អ្វីៗពីមុនគឺជារឿងកន្លងហួស អ្វីដែលពួកយើងអាចធ្វើបាននាពេលបច្ចុប្បន្ន គឺខិតខំប្រឹងប្រែងការពារនូវអ្វីដែលនៅសេសសល់ ឲ្យបានគង់វង្ស កុំឲ្យបង់បាត់បន្តទៅទៀត។
សូមបងប្អូនជួយចែកចាយវីដេអូនេះ ឲ្យប្អូនៗជំនាន់ក្រោយបានឃើញថាអ្វី ដែលជាគម្ពីរក្បួនខ្នាតដើមផង ៕
សូមពន្យល់នូវពាក្យថា(វៀន)
ប្រដាប់ត្បាញដោយ ចម្រៀកផ្តៅ រឺចម្រៀកអ្វីផ្សេងៗ ចាក់ទាក់ជាក្រឡា ។ឧទា.ក្បួនវៀន..។
សូមពន្យល់នូវពាក្យថា(ស្លឹករឹត)
សន្លឹក​សាស្ត្រា​ផលិត​ពី​ស្លឹក​ទ្រាំង​យក​មក​កែ​ច្នៃ​តាម​វិធី​ផ្សេងៗ ។ ស្លឹករឹត ដែល​ចារ​រួច​ត្រូវ​បាន​យក​មក​ចងក្រង​ជា​សាស្ត្រា​ក្បួន​ខ្នាត​ផ្សេងៗ ទាក់ទង​នឹង​អត្ថបទ​ធម៌អាថ៌​របស់​ព្រះ​ពុទ្ធសាសនា ច្បាប់​ទូន្មាន របាក្សត្រ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ក្បួន​ទស្សន៍ទាយ ក្បួន​ព្យាបាល​ជំងឺ និង​ក្បួន​វេទមន្ត ផ្សេងៗ ​... ។ សាស្ត្រា​ស្លឹករឹត​បាន​កើត​ឡើង​ក្រោយ​សម័យ​អង្គរ​រហូត​ដល់​សម័យ​ជឿនលឿន មាន​រោងពុម្ព​សម្រាប់​បោះពុម្ព​សៀវភៅ​ជំនួស​វិញ ។
សូមពន្យល់នូវពាក្យថា(ក្រាំង)
សៀវភៅ​ធ្វើ​ដោយ​ក្រដាស​ស្នាយ ឬ ក្រដាស​មន​ជាដើម បត់​ជា​ជាន់​ៗ ជា​របៀប​ត្រឹម​ស្មើ បើក​បាន​សម្រាប់​សរសេរ​កត់ត្រា​អ្វី​ទាំង​ពួង ៕




ឯកសារវីដេអូរ ដោយ ផ្ទះភូមិជ័យ
By Serey Sey Kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 Comments:

Post a Comment