ដូងភ្នែក

ជំនឿរទៅលើផ្លែ(ដូងភ្នែក)
•+•+•+•+•+•+•+•+•+•
ជាធម្មជាតិដូងភ្នែក មានភ្នែករបស់វាចាប់ពី ១,២,៣,៤,ដោយជំនឿររបស់ខ្មែរយើងពីជំនាន់ដើម មានច្រើនរបៀបនៃការប្រើប្រាស់ តែខ្ញុំសូមលើកយកតែរបៀបពិសេសៗ មួយចំនួន មកជំរាបជូនពុកម៉ែបងប្អូន ដើម្បីស្វែងយល់ ។
ជំនឿរលើដូងមានភ្នែក ខាងព្រហ្មញសាសនា(ទាំងខ្មែរយើង ទាំងប្រទេសឥណ្ឌា នឹងប្រទេសមួយចំនួនទៀត) ៖
•ដូងភ្នែក១* តំណាងឲ្យ(Shivaព្រះសិវៈ)ជាដូងដែលកម្ររបំផុតនៅក្នុងពិភពលោក។ តាមឯកសារយោង មានតែ១នៅក្នុងចំណោម១០លានដូង ។
•ដូងភ្នែក២* តំណាងឲ្យព្រះ(goddess Mohalakshmi)ជាអង្គមួយស្ថិតក្នុងសាសនា ហិណ្ឌូ។ មាន១ក្នុងចំណោមមួយមុឺនដូង ។
•ដូងភ្នែក៣* តំណាងឲ្យការប្រទានពរជ័យ ពីសំណាក់ព្រះសិវៈ ហើយស្ទើរតែគ្រប់ផ្លែដូងទាំងអស់នៅក្នុងពិភពលោក សុទ្ធតែមានភ្នែក៣ ។
•ដូងភ្នែក៤* មាន១នៅក្នុង១លានដូង ហើយគឺជាដូង សំរាប់ប្រើខាងធ្វើកិច្ចវេទមន្ត នឹងសាសនា។
តែសំរាប់មន្តអាគមខ្មែរយើងវិញ(ដូងភ្នែក)មានតួននាទីសំខាន់ទាំងអស់ ទាំងភ្នែក១ដល់ភ្នែក៤ ។
ចាស់បុរាណច្រើនយកដូងភ្នែក១មក ចារធ្វើជារូបព្រះ រាហ៊ូចាប់ចន្ទ័ប្រើសំរាប់ ការបួងសួងប៉ងប្រាថ្នារ...ចំណែកឯភ្នែក២,៣,៤វិញ មានក្បួនច្រេីនសំរាប់ប្រេី ចាស់ៗពីបុរាណយើងច្រេីនយកមកធ្វេីជា(គ្រាប់អាជ្ជៈ ១០៨គ្រាប់)សំរាប់ចំរេីនពុទ្ធគុណ ឬរំលឹកអាគមនគាថា, អាចធ្វេីកិច្ចជាមួយកាក់ប្រាក់ពីដេីមដេីម្បីសុំលេខសំណាង, អាចយកធ្វេីជានៀលវាល់អង្ករមិនខ្វះអង្គបរិភោគ,អាចយកធ្វេីកិច្ចជាមួយ អសុរកាយ ដើម្បីយកកន្សែងខ្មោចដែលអាចមេីលផ្លូវងងិត,ផ្លូវវិញ្ញាណ អាចកាត់ក្បាលចេញហើយចារគាថាបញ្ចុះនៅបាតត្រឡោកសំរាប់ចាប់ស្បែកក្របី ដែកគោល ឡាម...និយាយរួមការពារអំពេីធ្មប់ ស្រូបចូលក្នុងត្រឡោក........មានច្រេីនទៀតដែរមិនអាចរៀបរាប់អស់ទេពីប្រយោជន៍នៃការប្រេីប្រាស់ដូងភ្នែកនោះ។
ឯកសារខ្លះៗ៖
កាលលោកឪសួង នៅមានព្រះជន្ម លោកឪមាន(ដូងភ្នែក១ ពីរគូ)ហើយឲ្យតែរាល់ថ្ងៃសិល្ប៍ មនុស្សម្នារ តែងតែ មកសុំលេងសំណាងពីលោក។ ប្រជាជនសៀមដឹងគ្រប់ៗគ្នាអំពីរឿងហ្នឹង។ សូម្បីព្រះរាជាសៀមព្រះចៅយូហ៊ូរ កាលនៅមានប្រជន្ម ក៏បានទៅសុំដូងភ្នែក១ពីលោកឪបានមួយគូរដែរ ហើយឥឡូវនេះនៅសល់១គូរទៀត នៅជាមួយសិស្សជំនិត របស់លោក។




































ដោយ មន្តអាគមខ្មែរ
By SereySey Kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 Comments:

Post a Comment