ប្រវត្តិ លោកឪ សួង ភ្នំត្បែងមានជ័យ ភាគ១~៨

សំនួរ ៖
-តើហេតុអ្វីបានជា ប្រជាជនហៅលោក ឪសួងថាជា ទេវតាដើរដី?
-តើហេតុផលអ្វីបាន សូម្បីតែអតីតព្រះមហាក្សត្រសៀម ព្រះចៅយូហ៊ួរ ក៏មកចូលរួមនៅថ្ងៃមរណៈភាព របស់លោកឪដែរ?
-តើហេតុអ្វីបានជាព្រះសពលោក ឪសួង តម្កល់នៅខេត្ត សុីសាកេត ប្រទេស សៀម?
•ដើម្បីឲ្យអស់ចម្ងល់ សូមស្តាប់ការអត្ថាធិប្បាយនូវប្រវត្តរបស់លោកឪ ទាំងអស់គ្នា។
សូមជូនប្រវត្តិអ្នកសច្ចំភ្នំត្បែងឈ្មោះលោកតាសួងភាគទី១ដល់ភាគ៨ ដែលពលរដ្ឋខ្មែរមួយចំនួនបានដឹងនូវប្រវត្តិនេះតែពលរដ្ឋខ្មែរភាគច្រើនមិនបានដឹងប្រវត្តិលោកតាសួងដែលជាអ្នកសច្ចំភ្នំត្បែងនេះទេកន្លងមករហូតសព្វថ្ងៃ!តើមានប្រវត្តិយ៉ាងណាខ្លះ?។ដោយយោងទៅតាមការវិភាគរបស់យើងគឺរកឃើញថាមានភាពស្រពិចស្រពិលហាក់ហៅឮល្វើយៗ!តែទោះយ៉ាងណាក៏យើងបានដាក់ការសង្ស័យត្រង់ចំណុចដែលមានលោកសង្ឃវ័យក្មេងគឺជាលោកតាសួងក្លែងខ្លួនជួបនឹងឪពុកទៅសួររកផ្នូរនៅកន្លែងដែលគេសម្លាប់ហើយយកទៅកប់ដោយឲ្យឪពុកលោកតាជូនទៅរកផ្ទាល់។តែយើងក៏ឆ្ងល់ផងដែរត្រង់ចំណុចមួយក្នុងចំណោមចំណុចជាច្រើនទៀតនៅពេលដែលឪពុកលោកតាសួងនិយាយរឿងរ៉ាវអំពីការសម្លាប់លោកតាសួងប្រាប់ទាំងប៉ុន្មានគឺលោកសង្ឃវ័យក្មេងនោះហាក់គ្មានចាប់អារម្មណ៍អីបន្តិចទាល់តែសោះ។គឺក្នុងន័យដឹងថា៖សាកសពដែលនៅក្នុងផ្នូរនោះគឺជារូបគាត់ខ្លួនឯងតែឪពុកមិនយល់អីក៏ចេះតែបររទេះនាំលោកសង្ឃវ័យក្មេងនោះរហូតទៅដល់ផ្នូរដែលជាទីកន្លែងបញ្ចុះសពលោកតាសួងខ្លួនឯងនោះឯង!ក្នុងន័យនេះគឺដូចជាអាថ៌កំបាំងណាស់ហាក់ដូចជាលោកតាសួងអ្នកសច្ចំភ្នំត្បែងនោះគឺតួអង្គតែមួយគឺឃើញក្មេងផងចាស់ផងស្លៀកសផងស្លៀកស្បង់ជីពដូចលោកសង្ឃផងក៏មានដែរ។លោកតាសួងអ្នកសច្ចំភ្នំត្បែងចូលចិត្តរស់នៅតែតាមព្រៃភ្នំហើយក្នុងជីវិតលោកតាគឺមានគេសម្លាប់លោកតារហូតមិនដឹងប៉ុន្មានដងទេហើយអ្នកដែលសម្លាប់លោកតាទាំងប៉ុន្មានគឺឃើញស្លាប់មែន!តែតាមពិតលោកតាអត់ស្លាប់ទេតែអនិច្ចាសង្ខារត្រូវតែអស់ព្រោះជាច្បាប់ធម្មជាតិតែលោកតាមិនបានស្លាប់ដោយគេសម្លាប់ទេ។ ហើយអ្នកដែលបានសម្លាប់លោកតាទាំងប៉ុន្មាននោះក៏ត្រូវស្លាប់វិញទាំងអស់ជាយថាហេតុយ៉ាងឆាប់រហ័សបន្ទាប់ពីសម្លាប់លោកតារួចមកដោយប្រការផ្សេងៗតែខុសជំនាន់គ្នាក្នុងរយៈពេលយ៉ាងខ្លីបន្ទាប់ពីសម្លាប់លោកតារួចមក!តែលោកតានៅតែបា្រកដខ្លួនឡើងគ្រប់ទីកន្លែងដែលជាហេតុធ្វើឲ្យអ្នកស្រុកចេះតែឆ្ងល់គ្រប់ៗគ្នា។៚
(សូមរង់ចាំស្តាប់នៅភាគ ជាបន្តរបន្ទាប់ទៀត)
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 Comments:

Post a Comment