ពុទ្ធមន្ត
៙៙៙៙
មានន័យថា មន្តរបស់ព្រះពុទ្ធគឺពុទ្ធភាសិត :ដូចជារៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត ។ល។

វេទមន្ត
៙៙៙៙
មានន័យថា សេចក្ដីដឹង, វិជ្ជា, ចំណេះ ។ គម្ពីរសម្តែងបែបរបៀបផ្សេងៗខាងសាសនាព្រាហ្មណ៍, ក្នុងសម័យដើម មានត្រឹមតែ៣ យ៉ាងគឺ៖
១-ឫគ្វេទ ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។
២-យជុវ៌េទ ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្តំ សម្រាប់សូត្របូជាឬបួងសួង។
៣-សាមវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។
វេទទាំង ៣ នេះសុទ្ធតែប្រើភាសាសំស្រ្កឹត ហៅដោយរួបរួមថា វេទត្រ័យ ឬ ត្រ័យវិទ្យា ឬក៏ ត្រៃវេទ។
ពួកព្រាហ្មណិកប្រកាន់ជឿស៊ប់ថា មហាព្រហ្មប្រសិទ្ធីឲ្យកើតឡើង មិនមែនមនុស្សតាក់តែងទេ។ លុះចំណេរតមក កើតមាន អថព៌វេទ ឬ អថព្វ--"វេទសម្រាប់សូត្រហៅឬបណ្តេញខ្មោចបិសាច.."ដែលឥឡូវនេះយើងហៅថា[អាថ័ន]មួយថែមទៀតរួមជាវេទទាំងអស់គឺ ៤ យ៉ាង ៕

ដោយ មន្តអាគមខ្មែរ
By SereySey Kh
By SereySey Kh
0 Comments:
Post a Comment