កាក់បុរាណខ្មែរជំនាន់(នគរភ្នំ រឺ ហ៊្វូណន សតវត្សរ៍ទី១~៥៥០)
********************************************
កាលដែរខ្មែរបុរាណនាសម័យនគរភ្នំ ពាក់កាក់នៅក ព្រោះគេជឿថាទង្វើ នេះអាចនាំមកនូវភ័ព្វសំណាងភាពសម្បូរ សប្បាយ ពោលគឺសុភមង្គល ។ ដូច្នេះហើយបានជាគេបាន ឆ្លាក់ រូបសំណាក់ផ្សេងៗ ជាច្រើនពីលើកាក់ ទាំងនោះ ដូចជា ព្រះអាទិត្យ គោនន្ទិន សត្វប្រើស ក្ដាម ខ្យងស័ង្ខ និង ប្រាសាទ ជាដើម ។ និមិត្តសញ្ញាទាំងនោះ ដែល ប្រកបដោយ ឥទ្ធិពល ស័ក្ដិសិទ្ធិ ក៏ត្រូវ បានគេយកទៅកប់នៅមុខទ្វារ ក្រោម ជណ្ដើរ ផ្ទះ ឬ នៅតាមទួល ឬ ភ្លឺស្រែ ដែរ ។
លើសពីតម្លៃទំនិញដែល ផ្សាភ្ជាប់ នឹង វិស័យពាណិជ្ជកម្ម ឬ សេដ្ឋកិច្ច កាក់ ក៏ទាក់ទងទៅនឹងទំនៀមទម្លាប់ ប្រពៃណី ខ្មែរ ដែរ ។ តាម ប្រពៃណី ខ្មែរ បុរាណ មនុស្ស
ពេលស្លាប់មានតែកាយទេ ដែលសាបសូន្យ វិញ្ញាណវិញមិនចេះស្លាប់ ឡើយដោយ ត្រូវទៅចាប់ជាតិ ឡើងវិញ ។ អាស្រ័យដោយមានជំនឿ បែបនេះទើបបានជាគេដាក់ កាក់ មួយ ក្នុង សាកសពដើម្បី ទិញ “ ផ្លូវ ដើរ ” ពី យមរាជមុននឹងចាប់ជាតិឡើងវិញ ។

ដូចនេះជំនឿអំពីអំណាចពិសិដ្ឋរបស់ កាក់នេះមិន ត្រឹមតែ ត្រូវបាន ទទួលស្គាល់ប៉ុណ្ណោះទេ គឺ ខ្មែរ ចាត់ទុកថាមានបារមីកាន់ ទៀតផងដើម្បីជាទីគោរពសក្ការៈ ។
ប្រភេទកាក់ដែលមនុស្ស ខ្មែរបាន ប្រើប្រាស់ជា គ្រឿងអលង្ការ នៅកគឺ កាក់មានរូប ព្រះអាទិត្យ និង រូបស្រីវត្សៈ ធ្វើអំពី ប្រាក់ និង មាស ។ កាក់មួយ ប្រភេទទៀតគឺ កាក់រូបសត្វធ្វើអំពី ស្ពាន់ និង សំណ ។ គួរកត់សម្គាល់ថា កាក់ ទាំងនោះមានចោះរន្ធតូចៗពីលើ ដើម្បីដោតខ្សែអំបោះ សម្រាប់បំពាក់លើ ក កូនង៉ា ឬ ក្មេងៗដូចបច្ចុប្បន្នភាព ។

ឈរលើបរិបទសង្គម វប្បធម៌ យើង អាចសន្និដ្ឋានបានថាកាក់ ខ្មែរដំបូងបង្អស់ ត្រូវបានផលិតឡើងតាមលំនាំ ឥណ្ឌា ឬ ចិន នាដើម ស.ត . ទី ១ នៃ គ . ស . បានបំពេញតួនាទីយ៉ាងសំខាន់ ខាង ពាណិជ្ជកម្ម អន្តរជាតិ ក៏ដូចខាងជំនឿសាសនា ។ ដោយតួនាទីជា ប្រវត្តិសាស្ដ្រនេះ ត្រូវបានបន្ត រហូតដល់សព្វថ្ងៃ ៕
ដោយ កាក់បុរាណខ្មែរ
By SereySey Kh
By SereySey Kh

0 Comments:
Post a Comment