ព្រះមហាក្សត្រខ្មែរ
👑👑👑👑👑
តើពុកម៉ែបងប្អូនឆ្ងល់ដែរឬទេ? ស្លឹកនេះជាស្លឹកអ្វី? ហេតុអ្វី ព្រះមហាក្សត្រយើង ទ្រង់សៀតស្លឹកនេះ ក្នុងពេលប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ម្តងៗ?
សំនួរ:
ក្នុងព្រះរាជពិធីតាមទំនៀមមក តើអង្គព្រះមហាក្សត្រទ្រង់សៀតស្លឹកអ្វីនៅព្រះការណ៌ (ត្រចៀក) និងធ្វើដើម្បីអ្វី?
ចម្លើយ:
នេះគឺជាស្លឹកព្នៅ ស្លឹកព្នៅមួយទងមានបីស្លឹក តំណាងត្រៃវេទម្កុដពេជ្រ តំណាងអាទិទេព មហានគរបីព្រះអង្គ គឺ ព្រះសិវៈ ព្រះវិស្ណុ និង ព្រះព្រហ្ម។
អាទិទេពទាំងបីអង្គ បង្រួមចូលគ្នានៅលើទងតែមួយ មិនបែកគ្នាបង្ហាញពីការរួបរួមសាមគ្គីនៃអានុភាព សិរីមង្គល ឈ្នះអស់មារសត្រូវ។
អាទិទេពទាំងបីអង្គតំណាងអតីតបុព្វបុរស និង ទេពនៃចក្រវាឡ ។ ចាស់បុរាណខ្មែរអោយដាំដើមព្នៅក្បែផ្ទះកាពារ អមនុស្ស ខ្មោចបិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ព្នៅក៏ជាឱសថបុរាណខ្មែរដ៏ពូកែសក្ត័សិទ្ធិផងដែរ៕
ដោយ Share Kh daily 



By Serey Sey Kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 Comments:

Post a Comment