*យ័ន្តនមោមុខមាស បញ្ជៀសសត្រូវទាំងប្រាំបីទិស*
•••••••••••••••••••••••••••••••••••••••
នមោពុទ្ធាយៈ ត្រូវបានយកមកប្រើក្នុងន័យរំលឹកគុណនិងមន្ដគាថា អាគមសក្ដិសិទ្ធផ្សេង ៗ ។
តើពាក្យនេះមានន័យថាដូចម្ដេច?
.ខ្ញុំសូមបទស្រាយតាមរយៈជំនឿក្នុងព្រះពុទ្ធសាសនា។ទាំងសាសនាព្រាហ្មណ៍និងព្រះពុទ្ធសាសនាគឺមានជំនឿដូចគ្នាទៅនឹងលេខ (១០៨)ដោយគិតថាជាលេខមង្គល ជាលេខសិរីសួស្ដី នាំមកនូវជោគនិងជ័យក្នុងគ្រួសារ ការងារចម្រើនលូតលាស់ ជាដើម។ (សូមសិក្សាផងដែរអំពីប្រាសាទភ្នំបាខែង ព្រោះមានលេខ ១០៨ នៅទីនោះ)។
នមោ រឺកិរិយារំលឹកនូវគុណព្រះត្រៃរតន៍ ដោយបូរាណាចារ្យ ចងក្រងអំពីគុណថា៖
នមោ ពុទ្ធាយៈ ឆបញ្ញាសៈ ពុទ្ធគុណំ ព្រះពុទ្ធជាម្ចាស់ ជាបរមគ្រូមានគុណ ៥៦ តួ
នមោ អដ្ឋតឹសៈ ធម្មគុណំ ព្រះធម៌ជាម្ចាស់មាន ៣៨ តួ
នមោ ចុទ្ទស្ស សង្ឃគុណំ ព្រះសង្ឃជាម្ចាស់មានគុណ ១៤ តួ
សរុបទៅជា (១០៨)តួ ។
-តើ (១០៨)តួមានអ្វីខ្លះ?
+ពុទ្ធគុណទាំង ៥៦ តួនោះ រួមមាន (ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្ដរោ បរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ)។
+ធម្មគុណ ទាំង ៣៨ នោះរួមមាន (ស្វាខាតោ ភគវតា ធម្មោ សន្ធិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្ដំ វេទិតព្វោ វិញ្ញូហីតិ)។
+សង្ឃគុណទាំង ១៤ នោះ រួមមាន (សុបដិបន្នោ ភគវតោ សាវកសង្ឃោ)។
•លេខមង្គលទាំង(១០៨) តួនោះ កើតចេញពីអក្ខរៈទាំង ៥ តួ គឺ នៈ មោ ពុ ទ្ធា យៈ។
នៈ គឺព្រះពុទ្ធនាមកកុសន្ធោ គង់ស្ថិតនៅខាងស្ដាំរបស់សត្វលោក
មោ គឺព្រះពុទ្ធគោនាគមនោ គង់ស្ថិតនៅខាងឆ្វេងរបស់សត្វលោក
ពុ គឺព្រះពុទ្ធកស្សោ គង់នៅសោតាឆ្វេងស្ដាំរបស់សត្វលោក
ទ្ធា គឺព្រះពុទ្ធគោត្ដម គង់នៅត្រង់កណ្ដាល(ផ្ចិត)របស់សត្វលោក
យៈ គឺព្រះពុទ្ធអរិយមេត្រី គង់នៅខាងមុខរបស់សត្វលោក។

. អត្ថបទលើក្រោយ ខ្ញុំSereySey Khនឹងបកស្រាយនូវលេខ(១០៩)វិញម្តង តើមានអត្ថន័យដូចម្តេច សូមចូលរួមតាមដាន ទាំងអស់គ្នា ៕
ដោយ មម្តអាគមខ្មែរ
By Serey Sey Kh
By Serey Sey Kh
0 Comments:
Post a Comment