ឫសដើមរុក្ខជាតិ អមតៈ


៙៙៙៙៙៙៙៙៙៙៙៙...មិនមែនជាវល្លិអង្កាញ់ខ្លឹម ស្អីនោះទេ...
ឫសម៉្យាងឈ្មោះGaruda Sanjeevaniដែលមានដើមកំណើតនៅលើភ្នំមួយឈ្មោះHimalayasនៃប្រទេសឥណ្ឌាភាគខាងត្បូង។ ប្រជាជនឥណ្ឌាមានជំនឿរថាជា ឱសថព្យាបាលជំងឺយ៉ាងពូកែរស័ក្តិសិទ្ធិ។
ដែលមានប្រវត្តិមកពីរឿង(រាមកេរ្តិ៍)នៅក្នុងឈុតមួយដែល (ហនុមានមិនស្គាល់ថ្នាំក៏លើកភ្នំទាំងមូលមកប្រគល់ឲ្យពិភេក)
ព្រះរាមបានលើកទ័ពទៅដល់ក្រុងលង្កា ក្រុងរាពណ៍ក៏ទូងស្គរប្រមូលទ័ពហើយបញ្ជាឲ្យពិ​ភេកទាយពីវាសនានគរលង្កា។ ពិភេកបានគន់គូរហើយក៏ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅឲ្យ ព្រះរាមវិញ។ ពិភេកបានប្រដូចរាពណ៍ទៅនឹងកែវភ្នែកដែលពាំកែវពិទូរសូរ្យកាន្តយកមកទុកឲ្យឆេះ​សំបុក រួចប្រៀបធៀបនឹងត្រីដែលស៊ីនុយ។ រាពណ៍ខឹងណាស់ក៏ដោះស្បែកជើងវាយក្បាលពិភេក​ជាប្អូន។ ពិភេកក៏រត់ទៅសុំចុះចូលជាមួយព្រះរាម។ មុនដំបូងព្រះរាមមិនទុកចិត្ត តែជម្ពូពានហោរា​បានទាយថាល្អព្រះរាមក៏យល់ព្រមទទួល។ រាពណ៍ខឹងនឹងពិភេកក៏មកគិតគូរជាមួយនាងមណ្ឌោ​គិរី នាងមានយោបល់ដូចពិភេកដែរ តែរាពណ៍មិនស្តាប់ក៏ធ្វើសង្គ្រាមតាមល្បិចដោយឲ្យរុក្ខសេន​ទៅយាមព្រៃដើម្បីកុំឲ្យទ័ពស្វាបេះផ្លែឈើបាន។ ចំបាំងកើតមានឡើងរវាងទ័ពស្វាដែលមានមេទ័ព​ឈ្មោះរុក្ខរក្ស និងទ័ពយក្សដែលមានមេទ័ពឈ្មោះរុក្ខសេន។ ទ័ពយក្សទ័ពស្វាស្លាប់ទាំងអស់ ប៉ុន្តែ​មានមេទ័ពយក្សមួយរត់រួចខ្លួន ហើយទៅប្រាប់ក្រុងរាពណ៍ថាហនុមានស្លាប់ហើយ។ ក្រុងរាពណ៍​ត្រេកអរយ៉ាងខ្លាំងក៏ឲ្យគេលើកឆ័ត្រជ័យពាសពេញអាកាសដើម្បីឲ្យព្រះរាមដកទ័ពតែព្រះរាមបាន​ថ្លែងសរកំទេចឆ័ត្រទាំងនោះខ្ទេចខ្ទីចោលអស់។ រាពណ៍ភ័យបានប្រើល្បិចកលមួយទៀត ដោយ​យកនាងសីតាហោះឡើងអាកាសបញ្ឈឺចិត្តព្រះរាម។ ដោយមានពិភេកប្រាប់ពីការពិត ព្រះរាមក៏​សូត្រមន្តឲ្យរាពណ៍ចុកពោះសន្លប់លើរាជរថ។ ព្រះរាមចាត់ឲ្យអង្គទយកសារថ្វាយក្រុងរាពណ៍​ដើម្បីធ្វើសង្គ្រាមប៉ុន្តែទំនាស់កើតឡើងរវាងអង្គទ និងយក្ស។ នៅទីបំផុតអង្គទទះរាពណ៍ត្រូវមួយ​ដៃ​សន្លប់ ហើយយកពេជ្រនៅលើក្បាលរាពណ៍រត់។ យក្ស៤នាក់ទៅតាមតែត្រូវអង្គទវាយដាច់ក្បាល​ ហើយនាំយកដំណឹងនេះទៅថ្វាយព្រះរាម។ រាពណ៍ចាត់ឲ្យកុម្ភការណ៍ចេញច្បាំងនឹងព្រះរាម។ កុម្ភ​ការណ៍ស្នើឲ្យក្រុងរាពណ៍យកនាងសីតាទៅថ្វាយព្រះរាមវិញដើម្បីកុំឲ្យមានសង្រ្គាមពិបាកដល់​រាស្ត្រពីព្រោះរឿងរ៉ាវទាំងអស់នេះកើតមកពីនាងសូបនខាចង់ប្រុសខុសទំនងប៉ុណ្ណោះ។ រាពណ៍​ចោទថាកុម្ភការណ៍ខ្លាចស្លាប់ កុម្ភការណ៍ក៏ដាច់ចិត្តចេញច្បាំង។
កុម្ភការណ៍បានលើកទ័ពជាច្រើនទៅទល់នឹងព្រះរាម។ ក្នុងរាត្រីនោះ ព្រះរាមទតឃើញផ្កាយ​ព្រះសុក្រពីររះទន្ទឹមគ្នា ទើបទ្រង់ត្រាស់ឲ្យពិភេកគន់គូរមើល។ ពិភេកទូលថាកុម្ភការណ៍មកឈ្លប​ការណ៍។ ព្រះរាមបានប្រើឲ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ភការណ៍ថាបើមកចុះចូលនឹងព្រះអង្គទ្រង់​នឹងឲ្យរង្វាន់ព្រមទាំងបុណ្យសក្តិយ៉ាងធំ។ កុម្ភការណ៍បានអះអាងថាទោះបីព្រះរាមមានឫទ្ធានុភាព​យ៉ាងណាក៏ដោយ ទោះបីក្រុងរាពណ៍៍ខុសយ៉ាងណាក៏ដោយ ក៏ខ្លួនពុំព្រមរស់នៅក្រោមការត្រួតត្រា​របស់ព្រះរាមដាច់ខាត ក្រោយមកសង្គ្រាមក៏កើតឡើងរវាងព្រះលក្ស្មណ៍ និងកុម្ភការណ៍។ កុម្ភការណ៍បានយកមោងសក្តិចោលព្រះលក្ស្មណ៍ត្រូវជើងយ៉ាងធ្ងន់រហូតដល់សន្លប់បាតស្មារតី ដំបៅក៏ដុះរីករហូតដល់ឋានបាតាល។ ព្រះរាមយំសោកបោកខ្លួនមិនអាចជួយបាន។ ពេលនោះពិ​ភេកទទួលខ្លួនផ្សំថ្នាំដោយបញ្ជូនឲ្យហនុមានទៅរកថ្នាំនៅព្រៃហេមពាន្ត និងរកទឹកមូត្រគោឧបា​សករាជ។ ហនុមានមិនស្គាល់ថ្នាំក៏លើកភ្នំទាំងមូលមកប្រគល់ឲ្យពិភេក ក៏ប៉ុន្តែនៅខ្វះថ្មមួយដុំដែល​ស្ថិតនៅក្រោមក្បាលដំណេកក្រុងរាពណ៍។ ហនុមានបានទៅសណ្តំក្រុងរាពណ៍យកថ្មនោះមក​បាន។ ប៉ុន្តែពិភេកបានបញ្ជាក់ថាបើព្រះអាទិត្យរះ ហនុមានមកមិនទាន់ ព្រះលក្ស្មណ៍នៅតែក្ស័យ​ដដែលព្រោះថ្នាំផ្សំពុំទាន់។ ហនុមានបានទៅឃាត់ដំណើរព្រះអាទិត្យៗមិនព្រមព្រោះខ្លាចខុស​ពេលវេលាមនុស្សលោក ហនុមានបានវាយសេះព្រះអាទិត្យរត់បាត់អស់។ ជម្ងឺព្រះលក្ស្មណ៍ក៏ជា​សះស្បើយ ហើយព្រះលក្ស្មណ៍ក៏ចេញច្បាំងម្តងទៀត។ ម្តងនេះព្រះលក្ស្មណ៍ក៏សម្លាប់កុម្ភការណ៍​បាន​ ក្រុងរាពណ៍ឲ្យឥន្ទ្រជិតចូលច្បាំងបន្ត។ សង្រ្គាមបានកើតឡើងយ៉ាងយូរបំផុត ឥន្ទ្រជិតថ្លែង​សរនាគចាប់ទ័ពស្វា និងព្រះលក្ស្មណ៍ជាប់។ ព្រះរាមយំសោកបោកខ្លួនម្តងទៀត ព្រោះមិនអាច ជួយព្រះលក្ស្មណ៍បាន ហើយក៏កំហែងទេវតាឋានលើឲ្យជួយ ដោយប្រកាសថាព្រះអង្គនឹងគ្រវែង​ធ្នូសរទៅឋានលើឲ្យឆេះខ្ទេចខ្ទីអស់ប្រសិនបើព្រះលក្ស្មណ៍ស្លាប់។ ទេវតាភ័យតក់ស្លុតក៏អង្វរឲ្យ​ព្រះព្រហ្មលែងគ្រុឌពីទ្រុងដើម្បីដេញនាគឥន្ទ្រជិត។ ព្រះលក្ស្មណ៍ និងទ័ពស្វាក៏រួចជីវិត។











បញ្ជាក់៖ បើបងប្អូននៅមានចម្ងល់អាចស្រាវជ្រាវដោយខ្លួនឯងបាន តាមរយៈ Garuda Sanjeevani.com ។
សូមអរគុណ៕
ដោយ មន្តអាគមខ្មែរ
រក្សារសិទ្ធិគ្រប់យ៉ាង by SereySey Kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 Comments:

Post a Comment