ម្រាមដៃមានថ្នាំង4

ម្រាមដៃមានថ្នាំង៤
•=========•មនុស្សមានញ្ញាណ•==========•
តាមសម្លោករបស់ខ្មែរបុរាណ
មនុស្សដែលមានម្រាមដៃថ្នាំង៤ គឺជាមនុស្សដែលមានវិញ្ញាណទី៦ គឺតែងតែដឹងរឿងអ្វីដែលបំរុងនិងកើតឡើងជាមុន មានអំណាចលើ ទាំងមនុស្សសត្វ ទាំងពួង សូមពុកម៉ែបងប្អូនអានតម្រាខាងក្រោម
វិញ្ញាណទាំង១០ 
—————-
មនុស្សគ្រប់រូប មានវិញ្ញាណ១០ យ៉ាងធរមាន
សែនប្រពៃ សម្រាប់ប្រើប្រាស់តាមបច្ច័យ
ដើម្បី កែឆ្នៃន័យជីវិត។
•វិញ្ញាណទី១
ជាភ្នែកសម្រាប់ ប្រើមើល ឃើញផ្លូវដើរសុខ សុក្រិត ។
•វិញ្ញាណទី២
ត្រចៀកស្តាប់លឺ នូវការពិត។
•វិញ្ញាណទី៣
ច្រមុះហិត ស្គាល់អស់ក្លិន។
•វិញ្ញាណទី៤
ជាអណ្តាត ចិបរសប្លែក
•វិញ្ញាណទី៥
គឺជាស្បែក ដឹងសីតុណហ៍ ទន់រឹង គ្រាតគ្រើម មិនអោយស៊ុន ប្រាំយ៉ាងវរិន្ទ ប៉ិនប្រសប់។
•វិញ្ញាណទី៦
ព្រលឹងដឹង ជីវិតញែក ចែការពិត ពីយល់សប្តិ ពីក្តីស្រម័យ ថ្ងៃ ឬ យប់ប្រផ្នូល សព្វគ្រប់មិនដែលរំលង។
•វិញ្ញាណទី៧
អោយយើងដឹង ដងខ្លួនយើងនឹង ស្ងៀមឈឹងផង
ឬមានចលនា យឺតលឿនហោង យោលយោគ ផ្អៀងផ្អង តាមដំណើរ។
•វិញ្ញាណទីប្រាំ៨
គឺជាចិត្ត ចេះសប្បាយ
ទុក្ខសោក នឿយណាយ ស្អប់សើវើ ស្រៀវស្រើប ស្រឡាញ់ ឃ្នាន់ខ្នាញ់ ឃ្នើ
គុំគួន មិនស្ទើរ ឬ ប្ញស្យា។
•វិញ្ញាណទី៩
សតិស្គាល់ខុសត្រូវ សុភាវធម៌នៅ ដាស់ អាត្មា រំលត់ទឹកចិត្តអស់មោហា
ស្គាល់តែ សុខារក្សាក្រិត។
•វិញ្ញាណទី១០
គឺប្រាជ្ញា ឆ្ការដោះស្រាយ វែកមធ្យោបាយ ច្រើនផ្លូវពិត
ហ្វឹកហ្វឺន រៀនសូត្រលូតគំនិត រស់នៅប្រណីត ថ្កុំថ្កើងក្រៃ។
វិញ្ញាណទាំងដប់ ប្រសព្វការ
ស្រកខាន មួយណាច្បាស់ព្រួយភ័យ
បើសិនបានប្រើដោយប្រពៃ
ជីវិតសិរីសួគ៌មង្គល។
ខាងលើនេះគ្រាន់តែជាការបកស្រាយយ៉ាងសង្ខេប ជូនពុកម៉ែបងប្អូនដើម្បីឲ្យ អស់ចម្ងល់ នឹងបានដឹងអំពីអ្វីដែលខ្លួនឯងមានតែប៉ុណ្ណោះ ។ ម៉្យាងវិញទៀត បងប្អូនដែលមានម្រាមដៃថ្នាំង៤ សូមកុំភ្លេចចូលរួមបញ្ចេញមតិផង។ សូមអរគុណ៕



ដោយ មន្តអាគមខ្មែរ
By Serey Sey Kh
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 Comments:

Post a Comment